Workshop Examines Implementation of Migration Policy between Thailand and Cambodia

IMG_688618 May 2017, Phnom Penh – Representatives from the Cambodian government, civil society and private sector met yesterday to discuss the implementation of migration policies between Thailand and Cambodia, and to identify good practices, challenges and opportunities in this area. Survivors of human trafficking and exploited migrants also joined the meeting to share their experiences. The workshop was opened by H.E. Hou Vudthy, Under Secretary of State of the Ministry of Labour and Vocational Training, and Mr Jean-Marc Gorelick, Deputy Director of USAID Cambodia’s Office of Democracy and Governance. The workshop was supported by USAID Cambodia’s Countering Trafficking-in-Persons program through Winrock International and Legal Support for Children and Women. Fair recruitment and protection of Cambodian migrant workers are important for the project to prevent vulnerable people from being trafficking and exploited.

តំណាង រដ្ឋាភិបាលកម្ពុជា អង្គការសង្គមស៊ីវិល និងវិស័យឯកជន បានជួបពិភាក្សាគ្នាកាលពីម្សិលមិញ ស្ដីពីការអនុវត្តគោលនយោបាយទេសន្តរប្រវេសក៍រវាងប្រទេសថៃ និងកម្ពុជា និងដើម្បីកំណត់ការអនុវត្តល្អៗ បញ្ហាប្រឈម និងកាលានុវត្តនភាព ចំពោះបញ្ហានេះ។ ជនរងគ្រោះដោយអំពើជួញដូរ និងជនចំណាកស្រុកដែលរងការកេងប្រវ័ញ្ច ក៏ចូលរួមក្នុងកិច្ចប្រជុំនេះដើម្បីចែករំលែកបទពិសោធន៍ ។ សិក្ខាសាលានេះត្រូវបានគាំទ្រដោយ គម្រោងប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជា តាមរយៈអង្គការវីនរ៉ក់អន្តរជាតិ និង អង្គការជំនួយផ្លូវច្បាប់សម្រាប់កុមារ និងស្រ្ដី។ ការជ្រើសរើសដោយស្មើភាព និងការការពារពលករចំណាកស្រុកខ្មែរ គឺមានសារសំខាន់ សម្រាប់គម្រោង ដើម្បីបង្ការជនងាយរងគ្រោះពីអំពើជួញដូរ និងការកេងប្រវ័ញ្ច ។ សូមទស្សនាវីដេអូ ដើម្បីស្វែងយល់សាច់រឿង និងសំណូមពររបស់អ្នករស់រានពីអំពើជួញដូរ និងជនចំណាកស្រុក ដែលគេរំលោភបំពាន។

Advertisements