Second Batch of Police Trainers Start Training for Improved Human Trafficking Investigation and Prosecution

19554716_2024464617837175_7363547757865099158_n.jpg31 July 2017, Phnom Penh – Today the second batch of police trainers started a one-week training of trainers organized by USAID’s Cambodia Countering Trafficking-in-Persons program in partnership with International Justice Mission (IJM) and the Cambodian National Police. The training will introduce the police trainers to new skills and techniques to effectively investigate and prosecute human trafficking.

The trainers will then disseminate their new skills and knowledge to police officers all over the country for better prosecution to ensure justice for victims of human trafficking.

We extend our thanks to IJM and the Cambodian National Police and wish the police officers a fruitful training!

ថ្ងៃ​នេះ​ គ្រូបង្គោល​នគរបាល​ជំនាន់​ទី​ពីរ​ បាន​ចាប់​ផ្ដើម​ទទួល​ការ​បណ្ដុះបណ្ដាល​រយៈពេល​មួយ​សប្ដាហ៍​ ដែល​រៀប​ចំឡើង​ដោយ​គម្រោង​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​នៅ​កម្ពុជា​របស់​ USAID Cambodia ដោយ​មាន​កិច្ចសហការ​ជាមួយ​អង្គការ​យុត្តិធម៌​អន្តរជាតិ​ (IJM) និង​អគ្គស្នងការ​នគរបាល​ជាតិ​ ។ វគ្គ​បណ្ដុះបណ្ដាល​នេះ​នឹង​ផ្ដល់​ឲ្យ​គ្រូបង្គោល​នគរបាល​នូវ​ជំនាញ​ និង​បច្ចេកទេស​ថ្មី​ៗ ដើម្បី​ធ្វើ​ការ​ស៊ើបអង្កេត​ និង​កាត់ទោស​អំពើ​ជួញដូរ​ឲ្យ​មាន​ប្រសិទ្ធភាព​។​

បន្ទាប់​មក​គ្រូបង្គោល​នឹង​ចែករំលែក​ជំនាញ​ និង​ចំណេះដឹង​បន្ត​ទៅកាន់​មន្ត្រី​ នគរបាល​ផ្សេង​ទៀត​ ទូទាំង​ប្រទេស​ ឲ្យ​មាន​ការ​ផ្ដន្ទាទោស​កាន់​តែ​ប្រសើរ​ ដើម្បី​ធានា​ឲ្យ​បាន​នូវ​យុត្តិធម៌​សម្រាប់​រងគ្រោះ​ដោយ​​អំពើ​ជួញដូរ​មនុស្ស​។

យើង​បង្ហាញ​នូវ​អំណរគុណ​ដល់​ អង្គការ​ IJM និង​អគ្គស្នងការ​នគរបាល​ជាតិ​ និង​ជូនពរ​ឲ្យ​មន្ត្រី​នគរបាល​ទទួល​ការ​បណ្ដុះបណ្ដាល​ប្រកប​ដោយ​ផ្លែផ្កា​!