National Committee for Counter Trafficking Launches Revised National Plan of Action 2017-2018

20637976_2029166990700271_6115148495549033294_n9 August 2017, Phnom Penh – His Excellency Sar Kheng, Minister of Interior and Chair of the National Committee for Counter Trafficking in Persons, launched the revised National Plan of Action for 2017-2018 with the participation of key government players from national and subnational levels and development partners.

USAID’s Cambodia Countering Trafficking-in-Persons program was invited to present the findings and recommendations from the midterm review of the implementation of the 2014-2018 Plan of Action (https://ctipcambodia.files.wordpress.com/…/03-aug-17-ncct-m…). The findings have now been addressed for the next phase of implementation. H.E. 20622339_2029166987366938_7342064160551599983_nSar Kheng applauded the work of the Committee and the support from stakeholders, and highlighted the importance of coordination and cooperation to effectively counter human trafficking.

ថ្ងៃនេះ សម្ដេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានបើកឲ្យប្រើប្រាស់នូវផែនការសកម្មភាពជាតិ សម្រាប់ឆ្នាំ២០១៧-២០១៨ ដែលត្រូវបានកែលំអប្រសើរឡើង ។ កម្មវិធីនេះមានការចូលរួមពីតួអង្គសំខាន់ៗរបស់រដ្ឋាភិបាលនៅថ្នាក់ជាតិ និងធ្នាក់ក្រោមជាតិ និងបណ្ដាដៃគូអភិវឌ្ឍន៍នានា។

គម្រោងប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជារបស់ USAID Cambodia ត្រូវបានអញ្ជើញ ឲ្យធ្វើបទបង្ហាញ លទ្ធផលនៃការសិក្សា និងអនុសាសន៍នានា ពីការសិក្សាវាយតម្លៃ ពាក់កណ្ដាលអាណត្តិ នៃអនុវត្តផែនការសកម្មភាពឆ្នាំ២០១៤-២០១៨ (https://ctipcambodia.files.wordpress.com/…/03-aug-17-ncct-m…) ។ លទ្ធផលនានានៃការសិក្សានេះ ត្រូវបានដាក់បញ្ចូលសម្រាប់ការអនុវត្តជំហានបន្ទាប់។ សម្ដេចក្រឡាហោម ស ខេង សាទរការងាររបស់គណៈកម្មាធិការ និងការគាំទ្រពីភាគីពាក់ព័ន្ធ និងសង្កត់ធ្ងន់ពីសារៈសំខាន់ នៃកិច្ចសហការ និងសហប្រតិបត្តិការ ដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សកាន់តែមានប្រសិទ្ធភាព។